Writing Khmer Consonants one by one

4:32 PM khmer share 2 u 0 Comments

0 comments:

Khmer Consonant with speaking|ព្យញ្ជនៈក្នុងភាសាខ្មែរ

10:55 PM khmer share 2 u 0 Comments

0 comments:

វិធី​កម្ចី​ពាក្យ​បរទេស​ក្នុង​ភាសា​ខ្មែរ​

8:56 AM khmer share 2 u 0 Comments

យើងខ្ញុំជាគរុនិស្សិតកម្រិត បរិញ្ញា + ១ ជំនាន់ទី ១៩ ឆ្នាំសិក្សា ២០១៣-២០១៤ នៃវិទ្យាស្ថានជាតិ​អប់រំ បានខិតខំសិក្សា ស្រាវជ្រាវនូវស្នាដៃមួយគឺ " វិធីកម្ចីពាក្យបរទេសក្នុងភាសាខ្មែរ" ​សំដៅធ្វើយ៉ាងណាឱ្យអក្សរសាស្ត្រខ្មែរមានមូលដ្ឋានមួយជាក់លាក់   ​​និងទុកជាទុនសម្រាប់ឱ្យអ្នក
សិក្សាជំនាន់ក្រោយៗទៀតសិក្សាបន្ថែម ។
ស្នាដៃនេះយើងខ្ញុំជឿថានៅមានការខ្វះចន្លោះចំនុចជាច្រើនទៀត ដោយសារតែចំណេះដឹងរបស់
យើងខ្ញុំនៅមានកម្រិត ។ មួយវិញទៀតយើងខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការស្រាវជ្រាវ ។
ស្នាដៃនេះសម្រាប់ការពិព័រណ៍នៅវិទ្យាស្ថានជាតិអប់រំនាថ្ងៃទី ៣-៤ កក្កដា ២០១៤ នេះផងដែរ ។

ចងក្រងដោយ ៖
១. អ៊ុន ណារុន
២. ងិន សុភក្តិ
៣. ប៉ិច ពណ្ណវរៈ
៤. ស្រេង ថាវរី
៥. ទី វួចនា
ដឹកនាំដោយ ៖ លោកគ្រូ ទេព ណន     ទាញយក Download

0 comments:

បទពាក្យ១១

9:49 PM khmer share 2 u 0 Comments

១៣.បទពាក្យ ១១
ក. កំណើត  កើតនៅសម័យចតុមុខ ។
ខ. កាព្យមាត្រ     ១ វគ្គមាន ៤ ឃ្លា  ,    ឃ្លានីមួយៗមាន ១១ ព្យាង្គ
គ. គំនូសតាង និង ចំណាប់ចួន


                   + ជួនក្នុងវគ្គ ៖ ព១១ ឃ១  ជួន ព៣ ឃ២ ,
                   ព១១ ឃ២ ជួន ព១១ ឃ៣ ជួន ព៣ ឃ៤
                   + ជួនឆ្លងវគ្គ ៖ ព១១ ឃ៤ វ១ ជួន ព១១ ឃ២ វ២
ឃ. ចង្វាក់
ង. បរិយាកាស
ច. របៀបសូត្រ ៖ បែបរាស់

0 comments:

បទពាក្យ១០

9:46 PM khmer share 2 u 0 Comments

១២.បទពាក្យ ១០​
 ក. កំណើត  ៖ កើតនៅសម័យចតុមុខ ។
ខ. កាព្យមាត្រ    ១ វគ្គមាន ៤ ឃ្លា , ឃ្លានីមួយៗមាន ១០ ព្យាង្គ ។
គ. គំនូសតាង និង ចំណាប់ចួន


                    + ជួនក្នុងវគ្គ ៖   ព១០ ឃ១ ជួន ព៥ ឃ២ ,
                      ព១០ ឃ២ ជួន ព១០ ឃ៣ ជួន ព៥ ឃ៤
                   ​ +ជួនឆ្លងវគ្គ៖ ព១០ ឃ៤ វ១ ជួនព១០ ឃ២ វ២

ឃ. ចង្វាក់
ង. បរិយាកាស
ច. របៀបសូត្រ ៖ បែបរាស់ 

0 comments:

បទពាក្យ៩

9:43 PM khmer share 2 u 1 Comments



១១. បទពាក្យ ៩
ក. កំណើត  ៖ កើតនៅសម័យចតុមុខ ។
ខ. កាព្យមាត្រ   ១ វគ្គមាន ៤ ឃ្លា  , ឃ្លានីមួយៗមាន ៩ ព្យាង្គ ។
គ. គំនូសតាង និង ចំណាប់ចួន
               


+ ជួនក្នុងវគ្គ ៖  ព៩ ឃ១ ជួន ព៣ រឺ ព៦ ឃ២,
ព៩ ឃ២ ជួន ព៩ ឃ៣ ជួន ព៣ រឺ ព៦ ឃ៤
+ ជួនឆ្លងវគ្គ ៖ ព៩ ឃ១ វ១ ជួន ព៩ ឃ២ វ២
          ឃ. ចង្វាក់    ទម្លាក់សំឡេងលើព្យាង្គទី ៣ និងទី ៦ ។
ង.បរិយាកាស ៖ ប្រើសម្រាប់បញ្ចេញមនោសញ្ចេតនា  រឺការឆ្លើយឆ្លង
បែបលែបខាយ    បែបស្តីបន្ទោសគំហកគំហឹន ។ ជាធម្មតាគេក៏អាចប្រើ
គ្រប់បរិយាកាសបាន ដូចជាបទ ៧ ព្យាង្គ និង  ៨ ព្យាង្គដែរ ។
ច. របៀបសូត្រ  បែបរាស់

1 comments:

បទពាក្យ៨

9:41 PM khmer share 2 u 0 Comments



១០. បទពាក្យ ៨
ក. កំណើត  កើតនៅសម័យចតុមុខ 
ខ. កាព្យមាត្រ    ១ វគ្គមាន ៤ ឃ្លា , ឃ្លានីមួយៗមាន៨ ព្យាង្គ ។
គ. គំនូសតាង និង ចំណាប់ចួន




                   + ជួនក្នុងវគ្គ ៖  ព៨ ឃ១ ជួន ព៣ រឺ ព៣ ឃ២ ,
                     ព៨ ឃ២ ជួន ព៨ ឃ៣ ជួន ព៣ រឺ ព៥ ឃ៤
                   + ជួនឆ្លងវគ្គ ៖ ព៨ ឃ៤ វ១ ជួន ព៨ ឃ២ វ២

ឃ. ចង្វាក់ ៖ ទម្លាក់សំឡេងលើព្យាង្គទី ៣ និងទី ៥ គ្រប់ៗឃ្លា ។
ង. បរិយាកាស  ប្រើបានគ្រប់បរិយាកាសទាំងអស់ ។
ច. របៀបសូត្រ
·         បែបពិពណ៌នា
·         បែបរាស់


0 comments:

បទពាក្យ៧

9:36 PM khmer share 2 u 1 Comments



៩. បទពាក្យ ៧
ក. កំណើត  កើតនៅសម័យចតុមុខ ។
ខ. កាព្យមាត្រ   ១ វគ្គ មាន ៤ ឃ្លា ,  ឃ្លានីមួយៗមាន ៧ ព្យាង្គ ។
គ. គំនូសតាង និង ចំណាប់ចួន
                    + ជួនក្នុងវគ្គ ៖  ព៧ ឃ១ ជួន ព៤ ឃ២
                   ព៧ ឃ២ ជួន ព៧ ឃ៣ ជួន ព២ រឺ ព៤ ឃ៤
                   + ជួនឆ្លងវគ្គ ៖ ព៧ ឃ៤ វ១ ជួន ព៧ ឃ២ វ២
          * សំគាល់ ៖ បើជួននឹងព្យាង្គទី ២ ត្រូវជួន នឹងទី ២ ដូចគ្នារហូត  តែបើជូននឹងព្យាង្គទី ៤ 
             ត្រូវជួននឹងព្យាង្គទី ៤ ដូចគ្នារហូតដែរ ។
ឃ. ចង្វាក់    ទម្លាក់សំឡេងលើព្យាង្គទី ២ និង ទី ៤ គ្រប់ៗ ឃ្លា ។
ង. បរិយាកាស ៖ បទនេះគេអាចប្រើបានគ្រប់បរិយាកាសទាំងអស់ ដូចជារៀបរាប់ពីកំហឹង
ក្រេវក្រោធការតស៊ូ   ពីភាពលន្លង់លន្លោច   ពីសេចក្តីទុក្ខទុក្ខសោក  ពីការព្រាត់ប្រាស់ 
ពីភាពសប្បាយ រីករា  ពីការសន្ទនាឆ្លើយឆ្លងគ្នា  ផ្តោះផ្តងគ្នា  រឺ ក៏រៀបរាប់ពណ៌នាពីសម្រស់
ធម្មជាតិ  ពីការបង្ហាញតួអង្គជាដើម 
ច. របៀបសូត្រ
·         បែបក្មេង
·         បែបរាស់
·         បែបពិលាប
·         បែបទំនួញ
·         បែបខមាទោស
·         បែបមេទ្រីបា
·         បែបកុមារបា
·         បែបសរភញ្ញ
·         បែបស្មូត្រទំនួញប្រេត
·         បែបសាងព្រះផ្នួស
·         បែបទំនួញសិរិមហាមាយា
·         បែបអើយរ៉ា

1 comments: