បទពំនោល

7:12 AM khmer share 2 u 1 Comments



៥. បទពំនោល

ក. កំណើត ៖ កើតនៅសម័យអង្គរ ។
ខ. កាព្យមាត្រ ៖   ១ វគ្គមាន ៣ ឃ្លា
ឃ្លាទី ១ និង ទី ៣ មាន ៦ ព្យាង្គ ,  ឃ្លាទី ២ មាន ៤ ព្យាង្គ

គ. គំនូសតាង និង ចំណាប់ចួន

 


                  + ជួនក្នុងវគ្គ ព៦ ឃ១  ជួន ព៤ ឃ២

                      + ជួនឆ្លងវគ្គ ព៦ ឃ៣  វ១  ជួន ព៦ ឃ១ វ២

 ឃ. ចង្វាក់ ៖ ត្រូវទំលាក់សំឡេងលើព្យាង្គទី ២ និង ទី៤​ ។
          ង. បរិយាកាស ៖  គេប្រើបទនេះសម្រាប់រៀបរាប់ពីកំហឹង  ក្រេវក្រោធសង្ឃកសន្ធាប់
 គំរាមកំហែង   ។     រៀបរាប់ពីមហិទ្ធិរឹទ្ធិរបស់អ្នកមានអំណាចខ្លាំង     រឺពាក្យអង្វរករ    

ការភ័យខ្លាចរបស់អ្នកខ្សោយ។ រៀបរាប់ពីជំលោះ  ពីចំបាំងដែលមានចលនាក្ឌុងក្ឌាំង​។       

ពេលខ្លះគេយកបទនេះទៅពោល ក្នុងការសំដែងរបាំដើម្បីអោយនាដករ និង   នាដករិនី    
         ធ្វើចលនា និងកាយវិការផ្សេងៗ    ។
ច. របៀបសូត្រ  ៖

·          បែបកំហឹង

·          បែបទំនួញ

·          បែបរាស់

·          បែបពោលស្បែកធំ

·          បែបពោលស្បែកធំកំសត់

·          បែបពោលល្ខោនខោល

·          បែបធម៌យ៉ោក

1 comment:

  1. សួស្ដីបង!​ តើបងអាចប្រាប់ខ្ញុំថាបងបានព័ត៏មានមកពីណាបានដែរឬទេ?

    ReplyDelete