បទពាក្យ៧

9:36 PM khmer share 2 u 1 Comments



៩. បទពាក្យ ៧
ក. កំណើត  កើតនៅសម័យចតុមុខ ។
ខ. កាព្យមាត្រ   ១ វគ្គ មាន ៤ ឃ្លា ,  ឃ្លានីមួយៗមាន ៧ ព្យាង្គ ។
គ. គំនូសតាង និង ចំណាប់ចួន
                    + ជួនក្នុងវគ្គ ៖  ព៧ ឃ១ ជួន ព៤ ឃ២
                   ព៧ ឃ២ ជួន ព៧ ឃ៣ ជួន ព២ រឺ ព៤ ឃ៤
                   + ជួនឆ្លងវគ្គ ៖ ព៧ ឃ៤ វ១ ជួន ព៧ ឃ២ វ២
          * សំគាល់ ៖ បើជួននឹងព្យាង្គទី ២ ត្រូវជួន នឹងទី ២ ដូចគ្នារហូត  តែបើជូននឹងព្យាង្គទី ៤ 
             ត្រូវជួននឹងព្យាង្គទី ៤ ដូចគ្នារហូតដែរ ។
ឃ. ចង្វាក់    ទម្លាក់សំឡេងលើព្យាង្គទី ២ និង ទី ៤ គ្រប់ៗ ឃ្លា ។
ង. បរិយាកាស ៖ បទនេះគេអាចប្រើបានគ្រប់បរិយាកាសទាំងអស់ ដូចជារៀបរាប់ពីកំហឹង
ក្រេវក្រោធការតស៊ូ   ពីភាពលន្លង់លន្លោច   ពីសេចក្តីទុក្ខទុក្ខសោក  ពីការព្រាត់ប្រាស់ 
ពីភាពសប្បាយ រីករា  ពីការសន្ទនាឆ្លើយឆ្លងគ្នា  ផ្តោះផ្តងគ្នា  រឺ ក៏រៀបរាប់ពណ៌នាពីសម្រស់
ធម្មជាតិ  ពីការបង្ហាញតួអង្គជាដើម 
ច. របៀបសូត្រ
·         បែបក្មេង
·         បែបរាស់
·         បែបពិលាប
·         បែបទំនួញ
·         បែបខមាទោស
·         បែបមេទ្រីបា
·         បែបកុមារបា
·         បែបសរភញ្ញ
·         បែបស្មូត្រទំនួញប្រេត
·         បែបសាងព្រះផ្នួស
·         បែបទំនួញសិរិមហាមាយា
·         បែបអើយរ៉ា

1 comment: